សម្តេចតេជោ ហ៊ុន​ សែន ជំរុញឲ្យមានការពង្រឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពនៅតាមតំបន់រោងចក្រ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជំរុញឲ្យមានការពង្រឹងនៅគោលនយោបាយភូមិឃុំមានសុវត្ថិភាពនៅតាមបណ្ដាតំបន់រោងចក្រ ដោយថាការរក្សាបានសុវត្ថិភាពនៅក្នុងតំបន់ទាំងនេះនឹងធ្វើឲ្យមានផលិតកម្មល្អប្រសើរ។

ថ្លែងនៅក្នុងពិធីជួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «មិនមែនជាកន្លែងដែលមានការប្រណាំងម៉ូតូ ជក់គ្រឿងញៀន និងកាប់ក្នុងរោងចក្រដោយដាវសម្រេចនោះទេ»។

ជាមួយគ្នានេះ សម្ដេចបានលើកទឹកចិត្តឲ្យមានការថែរក្សាសុវត្ថិភាព និងរក្សានៅសាមគ្គីភាពនៅក្នុងរោងចក្រផងដែរ ដែលនឹងធ្វើឲ្យក្លាយជាសហគមន៍សុខសាន្តមួយដែលទទួលផលទាំងអស់គ្នា៕