អាជ្ញាធរក្រុងស្ទឹងត្រែងបើកការដ្ឋានជួសជុលផ្លូវ១ខ្សែ ក្រោមមូលនិធិសង្កាត់ព្រះបាទឆ្នាំ២០២៣

ខេត្តស្ទឹងត្រែង៖ផ្លូវ១ខ្សែប្រវែង៤៦៨០ម៉ែត្រ ស្ថិតក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ត្រូវបានជួសជុលនៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ក្រោមមូលនិធិសង្កាត់ព្រះបាទ ឆ្នាំ២០២៣ ។

ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មាការទី៣នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែងមានប្រសាសន៍ក្នុងឱកាសនោះថាៈក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល បាននាំមកនូវសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសនាំឲ្យសេដ្ឋកិច្ចកម្ពុជាមានការលូតលាស់រីកចំរើនឥតឈប់ឈរ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន បានលេចជារូបរាងឡើងស្ទើរគ្រប់មូលដ្ឋានទាំងអស់ ក្នុងនោះមានទាំងផ្លូវបេតុង ផ្លូវកៅស៊ូ និងផ្លូវក្រាលគ្រួសក្រហម ។

ឯកឧត្តមតំណាងរាស្រ្តបន្តថាៈភាពរីកចំរើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន គឺកើតឡើងពីការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់រាជរដ្ឋាភិបាល ក្នុងនោះមានសម្តេចតេជោជាប្រមុខដឹកនាំ ជាអគ្គមគ្គុទេសដ៍ឆ្នើមបំផុតដែលបាននាំមកជូនជាតិមាតុភូមិនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនាពេលបច្ចុប្បន្ន ។

គួរបញ្ជាក់ថាផ្លូវដែលអាជ្ញាធរក្រុងស្ទឹងត្រែងបើកការដា្ឋនជួសជុលនាពេលនេះ ជាផ្លូវគ្រួសក្រហម ប្រវែង ៤៦៨០ម៉ែត្រ ទទឹង៦ម៉ែត្រ លូទោលកាត់ទទឹងផ្លូវ និងមានមុខកាត់ ១ម៉ែត្រ និងលូមុខកាត់០.៦០ម៉ែត្រប្រវង១០ម៉ែត្រ ចំនួន៧កន្លែង ស្ថិតក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង៕ ម៉ាវិន