កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៨ ខែឧសភា

ភ្នំពេញ៖ យោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាលឲ្យដឹងថា គិតត្រឹមថ្ងៃទី២៨​ ខែឧសភា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២៨៨,៨៤៩នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៩៣,៧២៤នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥១,៧៥៨នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០៣,២៨១នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៤,៨៧០នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥០៥,២១៤នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ១០,៦៥២,៤៤១នាក់, ដូសទី៤ចំនួន ៥,២១៣,៦៨៧នាក់, ដូសទី៥ចំនួន ១,៨៦៤,១១៩នាក់ និងដូសទី៦ចំនួន ៤២០,២១៧នាក់៕