Mbappe ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​បំផុត​នៅ Ligue 1 ​៤​លើក​​​ជាប់ៗគ្នា

ប៉ារីស ៖ ខ្សែប្រយុទ្ធ Kylian Mbappe របស់​ក្លឹប Paris St Germain ត្រូវបានតែងតាំង​ជា​កីឡាករ​ឆ្នើម​ប្រចាំ​រដូវ​កាល​នៅ Ligue 1 ​៤​រដូវ​កាលជាប់ៗ​គ្នា​កាលពី​ថ្ងៃអាទិត្យ បន្ទាប់ពី​បាន​ជួយ​ក្លឹប​ឲ្យ​ឈ្នះ​ពាន​ជា​លើក​ទី​១១ ។​

ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង​រូបនេះ​ជា​កីឡាករ​តែ​ម្នាក់​គត់​ដែល​បានឈ្នះ​ពានរង្វាន់​ចំនួន​៤​លើក​ដែល​បាន​បំបែក​កំណត់ត្រា​លោក Zlatan Ibrahimovic​។​

​ក្រោយ​ឈ្នះ​ពាន​នេះ Mbappe វ័យ ២៤ ឆ្នាំ​បាន​និយាយថា “​ខ្ញុំ​ចង់​អរគុណ​កីឡាករ បុគ្គលិក និង​មនុស្ស​ទាំងអស់​” ។ “​ខ្ញុំ​តែងតែ​ចង់​បន្សល់ទុក​រឿង​ល្អ​។ ខ្ញុំ​មិន​រំពឹងថា​នឹង​ឈ្នះ​ច្រើន​យ៉ាងនេះ​ទេ ប៉ុន្តែ​ខ្ញុំ​រីករាយ​ក្នុង​ការបង្កើត​ប្រវត្តិសាស្ត្រ​នៅក្នុង​ប្រទេស​របស់ខ្ញុំ​”​។​

Mbappe មាន​កុងត្រា​ជាមួយ PSG រហូតដល់​ឆ្នាំ ២០២៤​ជាមួយនឹង​ជម្រើស​ក្នុងការ​បន្ត​វា​ដល់​មួយឆ្នាំ​ទៀត​។ គាត់​បាន​និយាយថា “​ខ្ញុំ​សប្បាយចិត្ត ហើយ​ខ្ញុំ​នឹង​នៅទីនេះ​នៅ​រដូវ​កាល​ក្រោយ​” គាត់​បាន​និយាយ​ដោយ​មិន​ផ្តល់​តម្រុយ​ថា​តើ​គាត់​នឹង​បន្ត​នៅ​ក្លឹប​រហូតដល់​ឆ្នាំ ២០២៥​នោះទេ ។​

​លោក Franck Haise ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​ល្អ​បំផុត​ប្រចាំ​រដូវ​កាល​បន្ទាប់ពី​ដឹកនាំ RC Lens បាន​ចំណាត់ថ្នាក់​លេខ​២ និង​ធ្វើ​ឲ្យ​បាន​កៅអី​លេង​ក្នុង​ក្របខ័ណ្ឌ Champions League ជា​លើកដំបូង​ក្នុង​រយៈពេល ២១ ឆ្នាំ​៕