សារាចរស្តីពីការរៀបចំខួបលើកទី៤៧ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី២២ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៣
ថ្ងៃចេញផ្សាយៈ ខែឧសភា 30, 2023
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ បានចេញសារាចរស្តីពីការរៀបចំខួបលើកទី៤៧ ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២២ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៣។
នៅក្នុងសារាចររបស់រាជរដ្ឋាភិបាល បានបញ្ជាក់ថា អស់រយៈពេល៣ឆ្នាំមកហើយ ដែលកម្ពុជា បានអាកខានរៀបចំទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២២ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា ដោយសារតែការឆ្លងរីករាលដាលជំងឺកូវីដ១៩៕