
អ៊ីរ៉ង់ បាញ់សាកល្បងមីស៊ីលលឿនជាងសំឡេងដោយជោគជ័យ
តេហេរ៉ង់៖ ឧត្តមសេនីយ Amir Ali Hajizadeh មេបញ្ជាការកងកម្លាំងអវកាស បាននិយាយថា កងកម្លាំងអាកាសនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម (អង្គភាពយោធាវរជនរបស់អ៊ីរ៉ង់) បានបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលល្បឿនលឿនជាងសំឡេងថ្មីមួយ។
ទីភ្នាក់ងារសារព័ត៌មាន Tasnim បានដកស្រង់សម្តីលោក ដែលនិយាយថា មីស៊ីលល្បឿនលឿនជាងសំឡេងថ្មីនេះត្រូវបានបាញ់សាកល្បងដោយជោគជ័យ ហើយនឹងត្រូវដាក់បង្ហាញក្នុងពេលឆាប់ៗនេះ។
លោក បន្តថា មីស៊ីលនេះនឹងអាចឆ្លងកាត់ប្រព័ន្ធការពារមីស៊ីលរបស់សត្រូវ និងតំណាងឱ្យរបកគំហើញដ៏សំខាន់នៅក្នុងវិស័យវិស្វកម្មមីស៊ីលអ៊ីរ៉ង់។ លោក Hajizadeh បានបញ្ជាក់ថា មីស៊ីលថ្មីនេះ នឹងអាចអភិវឌ្ឍល្បឿន ១២-១៣ Mach (14,700 km/h – 15,925 km/h) និងអាចហោះបានទាំងក្នុង និងក្រៅបរិយាកាស៕