សម្តេចតេជោ៖ អ្វីៗ រស់នៅក្នុងក្រោមសន្តិភាពទាំងអស់ រាប់ទាំងពួកប្រឆាំង

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អ្វីៗ ក៏ដោយ រស់នៅក្នុងក្រោមសន្តិភាពទាំងអស់ សូម្បីពួកប្រឆាំង។

ក្នុងពិធីអញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ ស្ពា នបេតុងខ្សែកាបឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នេះ ​សម្តេចតេជោបានថ្លែង៖ «ខ្ញុំនៅតែបញ្ជាក់ថា ប្រធានបទទាក់ទងនឹងកីឡា ស៊ីហ្គេមនៅឆ្នាំនេះ គឺ ” កីឡារស់ក្នុងសន្តិភាព ” ប៉ុន្តែខ្ញុំនៅតែបញ្ជាក់ថា ស្អីក៏ដោយ រស់នៅក្នុងក្រោមសន្តិភាពទាំងអស់។ សូម្បីពួកប្រឆាំង ដែលចង់ធ្វើឃាតខ្ញុំ ក៏វាត្រូវការសន្តិភាពដែរ ដើម្បីវាសម្ងំលួចបាញ់យើង»៕