
សម្តេចតេជោ៖ គណបក្សប្រជាជនកម្ពុជាមិនជាប់ពាក់ព័ន្ធនឹង គជប និងក្រុមប្រឹក្សាធម្មនុញ្ញឡើយ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែឧសភាឆ្នាំ២០២៣នេះបានបញ្ជាក់ថាគណបក្សប្រជាជន កម្ពុជាគឺជាគូប្រកួតមួយ ដែលមិនជាប់ ពាក់ព័ន្ធនឹងសេចក្ដីសម្រេចរបស់គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតនិងក្រុមប្រឹក្សាធម្មនុញ្ញឡើយ។
សម្ដេចតេជោបញ្ជាក់បែបនេះនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវស្ថិតក្នុងរាជ ធានីភ្នំពេញ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ។
ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅគណបក្ស ប្រឆាំង ថាមិនត្រូវដឹកនាំអ្នកគាំទ្ររបស់ខ្លួនធ្វើបាតុកម្ម ឬការ តវ៉ាណាមួយពាក់ព័ន្ធនឹងការសម្រេចរបស់ គ.ជ.ប និងក្រុមប្រឹក្សា ធម្មនុញ្ញ ចំពោះបដិសេធការចុះបញ្ជីគណបក្សនយោបាយដោយ សារការខ្វះឯកសារនោះឲ្យសោះព្រោះវាជាកំហុសខ្លួនឯង។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាស ន៍សូមកុំដឹកនាំអ្នកគាំទ្រ របស់ខ្លួនធ្វើបាតុ កម្មឬការតវ៉ាណាមួយទៅលើការស ម្រេចរបស់គ.ជ.ប និងក្រុមប្រឹក្សាធម្ម នុញ្ញហើយសារជាសំឡេងរបស់ សម្ដេចនា ពេលកន្លងមកពាក់ព័ន្ធនឹងការការ ពារសន្តិសុខ សណ្ដាប់ធ្នាប់នៅតែមាន តម្លៃសម្រាប់ប្រើប្រាស់។
សម្ដេចតេជោ ហ៊ុន សែន បន្តថាថ្លែងបែបនេះថា «ខ្ញុំបានផ្ដល់សារ សារខ្ញុំនៅ តែមានតម្លៃសូមបញ្ជាក់ខ្ញុំបានផ្ដល់សារ សាររបស់ខ្ញុំនៅតែមានតម្លៃ ខ្ញុំមិនចាំបា ច់ចេញសារទីពីរទេសារទីមួយនៅតែមា នតម្លៃ»។
សម្ដេចតេជោ ហ៊ុន សែន បានណែនាំទៅអាជ្ញាធរមាន សមត្ថកិច្ច ថាត្រូវចាប់យកទាំងអស់នូវអ្នកណាក៏ដោយដែលចេញមកបំផ្លាញនូវស្ថេរភាពទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ មិនឱ្យរួចខ្លួនឡើយ ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានប ញ្ជាក់ថាដំណើរការបោះឆ្នោតខាងមុខ នឹងមិនថយក្រោយដោយសារតែបក្សមួយឬពីរឡើយបើទោះបីជាខំប្រឹងតវ៉ាដល់ណាក៏ដោយក៏មិនអាចទៅរួចដែរ៕