សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ជនក្បត់ជាតិ ៣ជំនាន់ ទណ្ឌិត សម រង្ស៉ី ដោយគ្រាប់ BM 21

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសស្វាគមន៍ជនក្បត់ជាតិ ៣ជំនាន់ ទណ្ឌិត សម រង្ស៉ី ដែលុំមានបំំណងយកទឹកដីប្រទេសថៃ ឈានជើងចូលមកប្រទេសកម្ពុជា ដោយគ្រាប់ BM 21 (បេអ៉ឹម ២១)។

ការប្រកាសស្វាគមន៍បែបនេះ របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញសម្ពោធស្ពានចំនួន២ គឺស្ពានឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះក៏ដោយឆ្លើយតបជាមួយនឹងអ្នកវិភាគលោក សេង សារី ដែលបានថាលោក សម រង្ស៊ី អាចចូលមកកាន់ប្រទេសកម្ពុជាវិញតាមរយៈព្រំដែនកម្ពុជាថៃ បន្ទាប់ពីប្រទេសនេះបានរកឃើញមេដឹកនាំថ្មី។

សម្ដេចតេជោលើកឡើងថានេះជាការវិភាគដែលឆ្កួតឡប់ធ្វើឲ្យមនុស្សស្លាប់។

សម្ដេចថា៖ «កុំឡប់វិភាគឲ្យមនុស្សងាប់»៕