
សម្ដេចតេជោ ហ៊ុន សែន បន្តទម្លាយសារសំឡេង របស់ក្រុមប្រឆាំង នៅក្រៅប្រទេស
ថ្ងៃចេញផ្សាយៈ ខែឧសភា 31, 2023
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទម្លាយសម្លេងស្រ្តីក្រុមប្រឆាំងម្នាក់ ដែលខឹងសម្បារក្រុមរបស់ខ្លួនផ្ញើព័ត៌មានសំងាត់ជូនសម្តេចតេជោ បន្ទាប់សម្តេចបង្ហាញសំឡេងរបស់ «ឆាំ ឆានី» និយាយនៅក្នុងកិច្ចប្រជុំសំងាត់មួយ។
ការទម្លាយសារជាបន្តបន្ទាប់ ពីសំណាក់សម្ដេចតេជោបែបនេះ សបញ្ជាក់ឲ្យឃើញថា ផ្ទៃក្នុងរបស់ក្រុមប្រឆាំងទាំងនោះ ក៏មានមនុស្សដែលស្អប់ និងមិនពេញចិត្តនឹង បក្ខពួករបស់ខ្លួនផងដែរ។
សម្ដេចតបទៅវិញថា «បើកុំតែជាប់រវល់ម្លេះសម សំដីលោកស្រី ត្រូវឲ្យលោកស្រី ស្តាប់វិញតាំងជាង២ម៉ោង មុនម្លេះ។ ដោយសារក្រុមរបស់លោកស្រី ជាប្រភេទតិរច្ឆានបែបនេះ ហើយទើបមានមនុស្សមិនពេញចិត្ត ។ សូមស្តាប់សំដីលោកស្រីឡើងវិញ តើសាកសមជាស្រីឬជាញី»។
ស្ដាប់សារសំឡេងរបស់ស្រ្តីម្នាក់ ដែលសម្ដេចតេជោ ទម្លាយនៅរសៀលនេះ៖