បណ្ឌិត ហ៊ុន ម៉ាណែត៖ បើស្រឡាញ់បក្ស កុំធ្វើរឿងអវិជ្ជមានបំផ្លាញបក្ស

ភ្នំពេញ៖ តាមរយៈវីដេអូបង្ហោះនាព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនមកពីគណប​ក្ស​ប្រជា​ជនកម្ពុជា បានអំពាវនាវដល់មន្ត្រីបក្សប្រជាជនកម្ពុជាមួយចំនួនតូច ដែលចូលចិត្ត​ធ្វើរឿងអសកម្ម រឿងអវិជ្ជមានឱ្យបញ្ឈប់សកម្មភាពរបស់ពួកគេ បើពួកគេពិតជាស្រឡាញ់​គណបក្ស​ប្រជាជនកម្ពុជាមែននោះ។

ឯកឧត្តម ​បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា មន្ត្រីបក្សប្រជាជនកម្ពុជាជាង ៧០ភាគ​រយ មានភាពសកម្មខ្លាំងណាស់ក្នុងសកម្មភាពបម្រើជាតិ និងប្រជាជន។ ប៉ុន្តែក៏នៅមាន​មន្ត្រីបក្សប្រជាជនមួយចំនួនធ្វើរឿងអសកម្មបង្កការថ្នាំងថ្នាក់ចំពោះប្រជាពលរដ្ឋ៕