
ស្ថានភាពជំងឺកូវីដ១៩ នៅតំបន់អាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៨ ខែតុលានេះ
អាស៊ាន ៖ យោងតាមទិន្នន័យគេហទំព័រ Worldometer ឲ្យដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១២,៧៩១,១៤៣នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៧២,៣៦៨នាក់ផងដែរ។
តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ មានអ្នកឆ្លងចំនួន ៤,២៣៤,៧៥៨នាក់ (ស្លាប់ ១៤២,៩៥២នាក់) បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន មានអ្នកឆ្លងចំនួន ២,៧២០,៣៦៨នាក់ (ស្លាប់ ៤០,៦៧៥នាក់) និងប្រទេសម៉ាទ្បេស៊ី មានអ្នកឆ្លងចំនួន ២,៣៩០,៦៨៧នាក់ (ស្លាប់ ២៧,៩២១ នាក់)។
ដោយឡែក ថៃ ឆ្លងចំនួន ១,៧៨៣,៧០១នាក់ (ស្លាប់ ១៨,២៧៣នាក់), វៀតណាម ឆ្លងចំនួន ៨៦៤,០៥៣នាក់ (ស្លាប់ ២១,១៩៤នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៨៧,៨៥៣នាក់ (ស្លាប់ ១៨,៣៥៩នាក់), សិង្ហបុរី ឆ្លងចំនួន ១៤៨,១៧៨នាក់ (ស្លាប់ ២២៣នាក់), កម្ពុជា ឆ្លងចំនួន ១១៦,៦៦៥នាក់ (ស្លាប់ ២,៦៥៨នាក់), ទ្បាវ ឆ្លងចំនួន ៣២,០២៩នាក់ (ស្លាប់ ៤០នាក់) និងព្រុយណេ ឆ្លងចំនួន ១០,៨៦០នាក់ (ស្លាប់ ៧៣នាក់)៕