ដ្រូនអ៊ុយក្រែន បន្តការវាយប្រហារលើទឹកដីរុស្ស៊ី

កៀវ៖ អាវុធនៃជំនួយរបស់អង្គការណាតូផ្តល់ទៅឱ្យអ៊ុយក្រែនបានបន្តប្រើប្រាស់បាញ់ដាក់លើទឹក ដីរុស្ស៊ីបន្ថែមទៀត ខណៈដែលរដ្ឋាភិបាលក្រុងគៀវបានបន្តបដិសេធថាមិនបានជាប់ពាក់ព័ន្ធឡើយ។ ដ្រូនរបស់អ៊ុយក្រែនបានធ្វើការវាយប្រហារដាក់លើរោងចក្រចម្រាញ់ប្រេងចំនួន២ កន្លែងថែមទៀតក្នុងទឹកដី Krasnodar នៃខេត្ត Belgorod របស់រុស្ស៊ី បន្ទាប់ពីការវាយប្រហារ ដោយដ្រូនក្នុងរដ្ឋធានីមូស្គូនោះរួចមក។

រដ្ឋបាលខេត្តរុស្ស៊ីបានឱ្យដឹងថា ការវាយប្រហារបានធ្វើឡើងវេលាទាបភ្លឺម៉ោងប្រមាណ៣និង ១៥នាទីថ្ងៃទី៣១ឧសភាឆ្នាំ២០២៣។ មនុស្ស៤នាក់បានរងរបួស អគារខុនដូចំនួន៨បានរង ការខូចខាត ផ្ទះចំនួន៤ខ្នង កន្លែងធ្វើអាជីវកម្មរកស៊ីចំនួនមួយ សាលារៀនមួយកន្លែង​និងកា រិយាល័យរដ្ឋបាល២កន្លែង ក៏ដូចជារថយន្តចំនួន១២គ្រឿង បានរងការខូចខាតដោយសារការ វាយប្រហាររបស់អ៊ុយក្រែន។

ប្រទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃពុធទី៣១ឧសភាថា មានគ្រាប់ផ្លោង​របស់អ៊ុយក្រែនបាន​វាយប្រហារ​មកលើទីក្រុង Krasnodar នៃខេត្ត Belgorod របស់រុស្ស៊ី ដែលជាការវាយប្រហារជាលើកទីបី ដាក់មកលើក្រុងរុស្ស៊ីក្នុងសប្ដាហ៍នេះ។ ​ដ្រូនរបស់អ៊ុយក្រែនបាន​វាយប្រហារលើ​រោង​ចក្រ​ចម្រាញ់ប្រេង​ចំនួនពីរកន្លែងថែមទៀតក្នុងខេត្ត​ Belgorod នោះ។ ការវាយប្រហារកាលពីថ្ងៃទី៣១ឧសភាគឺជាការវាយប្រហារដាក់មកលើទីប្រជុំជនរបស់ក្រុង រុស្ស៊ីបន្ទាប់ពីការវាយប្រហារដ្រូនអ៊ុយក្រែន ដាក់លើតំបន់ក្រុងម៉ូស្គូដែលធ្វើឡើងនាវេលាទាបភ្លឺដូចគ្នា។

មន្ត្រីវិមានក្រឹមឡាំងបានថ្លែងកត់សម្គាល់ថា ការប្រើប្រាស់ដ្រូននិងអាវុធរបស់អង្គ ការណាតូវាយប្រហារដាក់លើទឹកដីរុស្ស៊ីជាបន្តបន្ទាប់មកនេះ មិនមានការថ្កោលទោសណា មួយពីក្រុមប្រទេសលោកខាងលិចនោះឡើយ ប៉ុន្តែបើសិនជាមានការវាយប្រហាររបស់រុស្ស៊ីនោះវិញ ការថ្កោលទោសត្រូវគេឃើញថាបានធ្វើឡើងគ្រប់ជុំទិសទាំងអស់។

សូមជម្រាបថា ការវាយប្រហារដោយដ្រូនមកក្នុងទឹកដីរុស្ស៊ី ទន្ទឹមនឹងសេចក្តីរាយការណ៍ថាសហរដ្ឋអាមេរិក ត្រៀមនឹងផ្តល់កញ្ចប់ថវិកាថ្មីមកអ៊ុយក្រែនជាបន្ថែមទៀត ដែលរួមមានប្រព័ន្ធការពារអាកាស និងគ្រាប់រំសេវជាច្រើនលានគ្រាប់៕