ខេត្តកែបនឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣

ខេត្តកែប៖ រាជរដ្ឋាភិបាលកម្ពុជាបានឯកភាពអនុញ្ញាតកំណត់យកខេត្តកែប ធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ ពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ នៅខែធ្នូ ឆ្នាំ២០២៣។  នេះបើយោងតាមលិខិតជូនដំណឹងលេខ ៥៣៣ សជណ.ពទ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ របស់ ទីស្តីការគណៈរដ្ឋមន្ត្រី ជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្តកែប។

លិខិតបានបញ្ជាក់ថា យោងលិខិតលេខ ៤៧១ លស ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ របស់ក្រសួងទេសចរណ៍ និងចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។

ទីស្តីការគណៈរដ្ឋមន្ត្រី សូមជម្រាបជូនថា រាជរដ្ឋាភិបាលបានសម្រេចយកខេត្តកែប ជាម្ចាស់ផ្ទះរៀបចំ ពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ នាអំឡុងខែធ្នូ ឆ្នាំ២០២៣៕ ដោយ៖ ទ្រី ហៀន