សម្តេចតេជោរំលឹកពីគុណសម្បត្តិសន្តិភាពសម្រាប់ការអភិវឌ្ឍន៍និងផលប្រយោជន៍ដល់កម្មករ

ខេត្តកំពង់ស្ពឺ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងពីគុណសម្បត្តិនៃសន្តិភាពចំពោះការអភិវឌ្ឍន៍និងផលប្រយោជន៍ទៅដល់សង្គមជាតិនិងពលរដ្ឋ។

ក្នុងពិធីជួបជាមួយនឹងកម្មករជាង ១ម៉ឺន ៦ពាន់នាក់នៅស្រុងគងពិសី ខេត្តកំពង់ស្ពឺព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវទៅដល់កម្មករកម្មការិនីឲ្យបន្តចូលរួមការពារនូវសន្តិភាពនៅកម្ពុជាដែលរក្សាបានមកដល់បច្ចុប្បន្ន។

សម្ដេចតេជោបន្ថែមថាការរក្សាបាននៅសន្តិភាពបានផ្ដល់នូវការងារដែលមានស្ថេរភាព និងមានផលប្រយោជន៍ជាច្រើនទៀតសម្រាប់កម្មករកម្មការិនីទាំងអស់។

សម្ដេចបានលើកឡើងថាបើមានសង្គ្រាម អ្នកដែលរងគ្រោះមុនគេគឺប្រជាជន។ សម្ដេចថា៖ «នាយករដ្ឋមន្ត្រីមានកម្លាំងការពារទម្រាំវាយដល់ផ្ទះរបស់នាយករដ្ឋមន្ត្រីដល់កន្លែងរស់នៅរបស់នាយករដ្ឋមន្ត្រីប្រហែលជាស្លាប់មនុស្សអស់ជាច្រើន ហើយមានសង្គ្រាមតទៅទៀត។ អញ្ចឹងត្រូវធ្វើយ៉ាងម៉េចធានាឲ្យបានពីបញ្ហាសន្តិភាព»។

ជាមួយគ្នានេះសម្ដេចតេជោបានបញ្ជាក់ថា អ្នកដែលរកបានសន្តិភាព និងការពារសន្តិភាពបានគឺមានតែគណបក្សប្រជាជនកម្ពុជាមួយតែប៉ុណ្ណោះ៕