កម្ពុជា-ចិន នឹងពង្រឹងស្មារតីសាមគ្គីភាព បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យការពារជាតិ

ភ្នំពេញ៖ កម្ពុជា-ចិន នឹងពង្រឹងស្មារតីសាមគ្គីភាព បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យការពារជាតិ ឱ្យកាន់តែប្រសើរឡើង ថែមមួយកម្រិតទៀត។ ការឱ្យដឹងនេះធ្វើឡើង ក្នុងជំនួបទ្វេភាគី របស់ប្រមុខការពារជាតិនៃប្រទេសទាំងពីរ នៅលើទឹកដីសឹង្ហបុរី ក្នុង​ឱកាស​ចូលរួមកិច្ចប្រជុំកំពូល សន្តិសុខអាស៊ី លើកទី២០ នៅប្រទេសសិង្ហបុរី។

នៅលើបណ្ដាញសង្គមហ្វេប៊ុក សម្ដេចពិជ័យសេនា​ ទៀ បាញ់ បានសរសេរយ៉ាងដូច្នេះថា «ក្នុងជំនួបពិភាក្សារវាងខ្ញុំជាមួយឯកឧត្តម រដ្ឋមន្រ្តីក្រសួងការពារជាតិចិន នៅប្រទេសសិង្ហបុរីនាថ្ងៃនេះ នឹងពង្រឹងស្មារតីសាមគ្គីភាព មិត្តភាពជាប្រពៃណី បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិនកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត»៕