កាណាដា កំពុងប្រឈមនឹងភ្លើងឆេះព្រៃដ៏អាក្រក់បំផុត មិនធ្លាប់មាន

អូតាវ៉ា៖ ក្រុមមន្ត្រី បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា កាណាដាកំពុងប្រឈមមុខនឹងការបំផ្លិចបំផ្លាញដោយសារភ្លើងឆេះព្រៃដ៏អាក្រក់បំផុតមិនធ្លាប់មាន ខណៈ មានការព្យាករថាអាកាសធាតុក្តៅ និងស្ងួតនឹងបន្តរហូតដល់ចុងរដូវក្តៅនៃឆ្នាំ២០២៣នេះ។

កត្តាភ្លើងឆេះព្រៃ គឺជាគ្រោះធម្មជាតិដ៏មហន្តរាយបំផុតទីពីរនៅកាណាដា បន្ទាប់ពីទឹកជំនន់បានបំផ្លាញផ្ទះសម្បែង ប៉ះពាល់ដល់ផលិតកម្មប្រេង និងឧស្ម័ននៅក្នុងខេត្តផលិតប្រេងឆៅដ៏សំខាន់នៃរដ្ឋអាល់បឺតា (Alberta) ដោយបង្កឲ្យមានការបំពុលខ្យល់ ទាំងក្នុងប្រទេសកាណាដា និងសហរដ្ឋអាមេរិក។

ភ្លើងកំពុងឆេះព្រៃកំពុងកើតមាននៅក្នុងខេត្ត និងដែនដីស្ទើរតែទាំងអស់របស់កាណាដា ហើយមន្ត្រីរដ្ឋាភិបាលសហព័ន្ធ បានព្រមានពីការកើនឡើងនូវហានិភ័យ នៃភ្លើងឆេះព្រៃនេះ រហូតដល់ខែសីហា។ អណ្ដាតភ្លើងបាន និងកំពុងរីករាលដាលយ៉ាងឆាប់រហ័ស នៅភាគខាងកើតប្រទេស ដោយបង្ខំឲ្យមានការជម្លៀស ប្រជាជនក្នុងតំបន់ណូវ៉ា ស្កូទីយ៉ា (Nova Scotia) ក៏ដូចជាអ្នករស់នៅតាមបណ្តោឆ្នេរសមុទ្រកេប៉ិក (Quebec)។

សូមជម្រាបថា បច្ចុប្បន្ន មានភ្លើងឆេះព្រៃសកម្មចំនួន ៤១៣កន្លែងដែលក្នុងនោះ ២៤៩កន្លែង ត្រូវបានគេចាត់ទុកថាមិនអាចគ្រប់គ្រងបាន ហើយមនុស្សប្រហែល ២៦,០០០នាក់ កំពុងស្ថិតក្រោមការបញ្ជាឲ្យជម្លៀសខ្លួន នៅទូទាំងប្រទេសកាណាដា៕