អភិបាលខេត្តក្រចេះ អញ្ជេីញបេីកកិច្ចប្រជុំពិក្សា ស្តីពីសំណេីសុំទីតាំដី សាងសង់ទីលានបាញ់គ្រាប់ពិតនៃកងទ័ពជេីងគោក       

ខេត្តក្រចេះ ៖ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ នាព្រឹកថ្ងៃ អង្គារ ទី០៦ ខែមិថុនា ឆ្នាំ២០២៣ អញ្ជេីញបេីកកិច្ចប្រជុំពិក្សា ស្តីពីសំណេីរសុំទីតាំងសាងសង់ទីលានបាញ់គ្រាប់ពិតនៃកងទ័ពជេីងគោករបស់ខេត្តក្រចេះ និងធ្វេីបណ្ណកម្មសិទ្ធិដីធ្លីជាទ្រព្យសម្បត្តិរដ្ឋរបស់ការិយាល័យគយនិងរដ្ឋាករជ័យឃ្លាំង នៃសាខាគយ និងរដ្ឋាករខេត្តក្រចេះ ។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅសាលប្រជុំ ផ្ការំដួលរបស់សាលាខេត្តក្រចេះ មានសមាសភាពចូលរួម ពីសំណាក់ លោក មេបញ្ជាការ មេបញ្ជាការរង នៃអង្គភាពប្រត្តិបត្តការសឹករងខេត្តក្រចេះ , លោក លោកស្រី  នាយក នាយករងរដ្ឋាល សាលាខេត្ត ,  លោក លោកស្រី អភិបាល អភិបាលរងស្រុកឆ្លូង និងលោក អភិបាលស្រុកអូរគ្រៀងសែនជ័យ ,  រួមនិង លោក ប្រធាន អនុប្រធានមន្ទីររៀបចំដែនដី នគរូបបនីយ៏កម្មនិងសំណង់ខេត្ត៕ ដោយ៖ ស៊ាន ច័ន្ទដា