សម្តេចតេជោស្នើវៀតណាមឲ្យចាប់ខ្លូន សម រង្ស៉ី ប្រសិនជាហ៊ានឈានជើងចូលវៀតណាម

ខេត្តកណ្តាល៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើទៅកាន់ប្រទេសវៀតណាមឲ្យចាប់ខ្លួន សម រង្ស៊ី ប្រសិនជាទណ្ឌិតរូបនេះហ៊ានឈានជើងចូលទៅដល់ប្រទេសវៀតណាម។

ថ្លែងនៅក្នុងពិធីបើកការដ្ឋានផ្លូវល្បឿនលឿនភ្នំពេញបាវិតព្រឹក ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ បានឲ្យដឹងថាសម្ដេចបានទទួលដំណឹងថា ទណ្ឌិតរូបនេះមានបំណងចង់ឲ្យសម្ដេចខឹងតាមរយៈការជិះយន្តហោះចូលប្រទេសវៀតណាមតាមរយៈជាអ្នកទេសចរណ៍ដោយប្រើប៉ាស្ព័របារាំង។

សម្ដេចថា៖ «ក្នុងឋានៈជាទណ្ឌិតដែលកំពុងស្វែងរកចាប់ខ្លួន ថាបើ(សម រង្សី) ចូលទៅដល់វៀតណាមសូមចាប់ឲ្យខ្ញុំ»។

ជាមួយគ្នានេះសម្ដេចក៏បានថ្លែង ការពារប្រសាសន៍របស់សម្ដេចដែលបានលើកឡើងកាលពីមុនដែលត្រៀម BM21 បាញ់កម្ទេច សម រង្ស៊ី ថាព្រោះតែទណ្ឌិតរូបនេះមានបំណងមុននិងប្រកាសផ្ដួលរំលំរដ្ឋាភិបាលកម្ពុជាស្របច្បាប់៕