យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ទទួលបានថវិកាបរិច្ចាគរហូតដល់ជាង ៨៣ម៉ឺនដុល្លារ ត្រឹមតែ៦ថ្ងៃដំបូង

ភ្នំពេញ៖ ត្រឹមតែរយៈពេល៦ថ្ងៃដំបូង នៃយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” សម្រាប់កុមារកម្ពុជា ដែលមានរយៈពេល៣០ថ្ងៃ (ពេញមួយខែមិថុនា), មូលនិធិគន្ធប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគរហូតដល់ជាង ៨៣ ម៉ឺនដុល្លារអាមេរិក ពីសម្បុរសជនជាង ១៨ម៉ឺននាក់ ដែលនេះសបញ្ជាក់ពីទឹកចិត្ត និងស្មារតី “ខ្មែរជួយខ្មែរ” កំពុងតែផុលផុស និងរស់រវើកក្នុងចំណោមពុកម៉ែបងប្អូនខ្មែយើងនៅគ្រប់ទិសទី។

មូលនិធិគន្ធបុប្ផាកម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកសប្បុរសរបស់ពុកម៉ែបងប្អូន និងសូម អំពាវនាវឱ្យបន្តចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជាដើម្បីរួមគ្នានាំភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់ជាតិយើង៕