សហរដ្ឋអាមេរិកមានមនុស្ស ១៧,៩៤៧នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៦១នាក់ស្លាប់ក្នុង១ថ្ងៃ

វ៉ាស៊ីនតោន ៖ យោងតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃចន្ទ ទី១៨ ខែតុលា ឆ្នាំ២០២១នេះបង្ហាញថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៧,៩៤៧នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១៦១នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៥,៧៩២,៥៣២ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៧៤៤,៥៤៦នាក់ និងជាសះស្បើយឡើងសរុប ៣៥.៣៧លាននាក់៕