អាជ្ញាធរជាតិអប្សរាស្នើភ្ញៀវទុកដាក់សំរាមបានត្រឹមត្រូវ គឺជាការរួមចំណែកថែរក្សាបរិស្ថានក្នុងរមណីយដ្ឋានអង្គរ

អត្ថបទ៖ ផេកអាជ្ញាធរជាតិអប្សរា

ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរា សំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់ ដែលមកទស្សនាបារាយទឹកថ្លា ឬបារាយខាងលិច សូមចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា ទុកដាក់សំរាមគ្រប់ប្រភេទឱ្យបានត្រឹមត្រូវ ចៀសវាងចោលសំរាមផ្តេសផ្តាស ពាសវាលពាសកាល ដូចជាក្នុងទឹក លើដី តាមគុម្ពព្រៃជាដើម។

នៅពេលដែលថង់ប្លាស្ទិក ឬដបភេសជ្ជៈទាំងអស់ដែលបានប្រើប្រាស់រួចហើយ ត្រូវវេចខ្ចប់ទុកដាក់ឱ្យបានត្រឹមត្រូវ និងចោលនៅក្នុងធុងសំរាម ទើបជាការរក្សាបរិស្ថានបានស្អាតជានិច្ច លើកតម្លៃ និងជាការចូលរួមថែរក្សាបរិស្ថាននៅរមណីយដ្ឋានអង្គរ៕