សម្តេចតេជោបន្តអំពាវនាវឱ្យរួមគ្នាថែរក្សាសន្ដិភាព ទោះក្នុងតម្លៃណាក៏ដោយ

ខេត្តពោធិ៍សាត់៖ សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យរួមគ្នាថែរក្សាសន្ដិភាពរបស់កម្ពុជា ទោះក្នុងតម្លៃណាក៏ដោយ ដោយមិនទុកឱ្យអានុភាពប្រទេសណាមួយមកមកបំផ្លាញសន្ដិភាពរបស់កម្ពុជានោះទេ។

ថ្លែងនៅក្នុងពិធីជួបជាមួយនឹងកម្មករជិត ៧ពាន់នាក់ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចបញ្ជាក់ថា «បើការពារសន្ដិភាពមិនបាន កុំនិយាយទៅដល់ការអភិវឌ្ឍ ប៉ុន្ដែគួរនិយាយពីការត្រៀមរបួស ត្រៀមស្លាប់ និងត្រៀមភ្លើងឆេះផ្ទះទៅវិញ»៕