សម្តេចតេជោប្រកាសថា ឆ្នាំនេះនឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក និងព្រះរាជពិធីបុណ្យឯករាជ្យជាតិដ៏ធំនៅភ្នំពេញ
ថ្ងៃចេញផ្សាយៈ ខែមិថុនា 30, 2023
ខេត្តពោធិ៍សាត់៖ ក្នុងពិធីជួបជាមួយកម្មករជិត ៧ពាន់នាក់ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ឆ្នាំនេះរាជរដ្ឋាភិបាលនឹងចាត់តាំងរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ដ៏ធំនៅទីក្រុងភ្នំពេញ ក្រៅពីនេះក៏នឹងរៀបចំព្រះរាជពិធីបុណ្យឯករាជ្យជាតិដ៏ធំផងដែរ.
សូមជម្រាបថា អស់រយៈពេលបីឆ្នាំជាប់គ្នាហើយដែលព្រះរាជពិធីបុណ្យអុំទូកត្រូវបានផ្អាក បន្ទាប់ពីឆ្នាំ២០២០ ឆ្នាំ២០២១ ដោយសារបញ្ហានៃជំងឺកូវីដ-១៩ ខណៈឆ្នាំ២០២២ កម្ពុជាត្រូវរៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅក្នុងប្រទេស៕