Roberto Firmino ចុះ​កុងត្រា​លេង​ឲ្យ​ក្លិប​អា​រ៉ា​ប៊ី​សា​អូឌីត Al-Ahli

បរទេស ៖ ខ្សែប្រយុទ្ធ​របស់​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល Roberto Firmino បាន​ចាក​ចេញពី Liverpool នៅ​ចុងបញ្ចប់​នៃ​កិច្ចសន្យា​របស់គាត់ ហើយ​បាន​ចុះហត្ថលេខា​ជាមួយ​ក្លឹប​អា​រ៉ា​ប៊ី​សា​អូឌីត Al-Ahli ក្នុង​កិច្ចសន្យា​រយៈពេល​៣ ឆ្នាំ​។​

​យោងតាម​លោក Fabrizio Romano ដែលជា​អ្នកកាសែត​ជំនាញ​ខាង​ការផ្ទេរ​កីឡាករ​បាន​ឲ្យ​ដឹងថា អ្វីៗ​បានបញ្ចប់ គឺ​ការធ្វើ​តេស្ត​សុខភាព​សម្រាប់​កិច្ចព្រមព្រៀង​របស់​កីឡាករ Roberto Firmino​។ ក្រុម Al-Ahli នឹង​ចំណាយ​ប្រាក់​ដល់ Firmino ប្រហែល ១៧ លាន​ផោន​ក្នុង​មួយ​រដូវ​កាល​៕