ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន១៦នាក់ ខណៈអ្នកជាសះស្បើយ១នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា រកឃើញឆ្លងកូវីដ១៩ចំនួន១៦ ខណៈជាអ្នកជាសះស្បើយ១នាក់។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៨,៩១៥នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៥,៨៣៣នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕