
សម្តេចតេជោបង្ហាញគណនី TikTok ជាច្រើន ដែលប្រើឈ្មោះសម្តេចតេជោ សុទ្ធតែក្លែងក្លាយទាំងអស់
ថ្ងៃចេញផ្សាយៈ ខែមិថុនា 30, 2023
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ តាមរយៈបណ្តាញ Telegram បានបង្ហាញគណនី TikTok ជាច្រើន ដែលប្រើឈ្មោះសម្តេចតេជោ សុទ្ធតែក្លែងក្លាយទាំងអស់។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញ Tiktok ផ្លូវការរបស់សម្ដេច ដោយបងប្អូន គ្រាន់តែ Scan QR Code ឬ ចុចលីង https://www.tiktok.com/@hunsenofcambodia ។
សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានប្រកាសឈប់ប្រើ និងលេង Facebook ជាស្ថាពរ និងស្នើឲ្យក្រុមហ៊ុន Facebook លុបចោលឈ្មោះសម្តេចចេញពីបញ្ជីក្រុមហ៊ុន Facebook ទៀតផង។
បន្ថែមលើនេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា បើទោះបីសម្តេចលុបចោល Facebook ក៏ពិតមែនប៉ុន្តែសម្តេចនៅតែរក្សាបានទំនាក់ទំនងជាមួយប្រជាពលរដ្ឋ តាមរយៈប្រព័ន្ធទំនាក់ទំនងសង្គមផ្សេងទៀត ដូចជា Telegram, TikTok ជាដើម៕