
អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿនទៅទទួលយកស្រ្តីម្នាក់មកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ
ថ្ងៃចេញផ្សាយៈ ខែមិថុនា 30, 2023
អត្ថបទ៖ ទឹង សុភាព
ខេត្តព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលយកស្រ្តីមួយរូប ដែលមានអាការៈចុកថប់ដង្ហើម(បញ្ហាបេះដូង) ក្នុងក្រុងកោះរ៉ុង យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាលពីយប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ។
អ្នកឧកញ៉ា ទៀ វិចិត្រ បានមានប្រសាសន៍ថា ស្រ្តីខាងលើមានឈ្មោះ វ៉ាត ស្រីកែវ អាយុ ១៤ឆ្នាំ រស់នៅ ភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ស្រ្តីរងគ្រោះ ត្រូវបានអ្នកឧញ៉ា រួមនឹងក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រល្បឿនលឿន មកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕