អគ្គិភ័យលេបត្របាក់រោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសហាយផាកលែនក្រុងបាវិត

អត្ថបទ៖ មិន ភក្តី

ខេត្តស្វាយរៀង៖ នៅវេលាម៉ោងប្រហែលជាង៤រសៀលថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៣មានករណីគ្រោះអគ្គីភ័យបានលេបត្របាក់រោងចក្រ ផលិតតុក្កតានៅក្នុងតំបន់សេដ្ឋកិច្ចពិសេសហាយផាកលែនស្ថិតនៅក្នុងភូមិថ្នល់ជាតិសង្កាត់ច្រកម្ទេសក្រុងបាវិតខេត្តស្វាយរៀងហើយគេនៅពុំទាន់ដឹងមូលហេតុថាតើគ្រោះអគ្គីភ័យនេះបណ្តាលមកពីអ្វីនោះទេ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអ្នកដឹងថារោងចក្រដែលត្រូវភ្លើងឆេះនេះគឺជារោងចក្រផលិតតុក្កតានិងអាវសម្រាប់ហែលទឹកដែលសុទ្ធសឹងជាជាតិអេប៉ុង។ ចំណែករថយន្តពន្លត់អគ្គិភ័យរបស់កម្លាំងសមត្ថកិច្ចកំពុងញាប់ដៃញាប់ជើងដើម្បីជួយពន្លត់អគ្គិភ័យខាងលើនេះ។

ចំពោះមូលហេតុនៃការឆេះនេះពុំទាន់បានដឹងច្បាស់នៅឡើយទេ។

ព័ត៌មានលម្អិតយើងហននឹងជួននៅពេលក្រោយបន្តទៀត ៕