ឯកឧត្តម ចាន់ សារ៉ាន់ អំពាវនាវដល់សមាជិកបក្សទាំងអស់ត្រៀមឯកសារឲ្យបានគ្រប់គ្រាន់ដើម្បីទៅបោះឆ្នោតជូនគណបក្សប្រជាជននៅថ្ងៃទី២៣ ខែកក្កដាឲ្យបានគ្រប់ៗគ្នា
អត្ថបទ៖ មិន ភក្តី
ខេត្តស្វាយរៀង៖ នៅរសៀលថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ២០២៣នេះឯកឧត្តម ចាន់ សារ៉ាន់ អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយចុះជួយស្រុកចន្រ្ទានឹងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំសំរោង ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ឹង សំផន ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុក ចន្ទ្រាបានអំពាវនាវដល់សមាជិកបក្សទាំងអស់ ត្រូវត្រៀមឯកសារឲ្យបានគ្រប់គ្រាន់ និងជំរុញបងប្អូនពលរដ្ឋទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា លេខរៀងទី១៨ នៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ខាងមុខនេះ ដើម្បីបន្តបានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ទៀត ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងប្រធានគណបក្សប្រជាជនកម្ពុជា។
ការថ្លែងលើកឡើងបែបនេះរបស់ឯកឧត្តម បានធ្វើឡើង ខណៈដែលឯកឧត្តមចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
បន្ថែមលើសពីនេះ ឯកឧត្តម ចាន់ សារ៉ាន់ ក៏បានជំរុញឲ្យអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវបន្តចូលរួមដោះស្រាយសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរបន្ថែមទៀតទាំងសេវា សំណូមពរ និងតំរូវការ ហើយការសំណូមពរដែលមានភាពចាំបាច់នៅមូលដ្ឋានត្រូវដោះស្រាយឲ្យបានទាន់ពេលវេលា ព្រមទាំងត្រូវអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាបាន ឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខសាន្ត។
នៅក្នុងឱកាសនោះឯកឧត្តមក៏បានលើកយកចំណុចសំខាន់ៗមួយចំនួនដូចជា ប្រឡាយរំដោះទឹក ។ល។ ដែលប្រជាពលរដ្ឋនៅមូលដ្ឋានធ្វើការសំណូមពរឲ្យអាជ្ញាធរក៏ដូចជាស្ថាប័នពាក់ព័ន្ធជួយដោះស្រាយ ហើយរាល់ការសំណូមពរដែលចាំបាច់ក្រុមការងារ ក៏បានជំរុញឲ្យអាជ្ញាធរ និងមន្ទីរដែលពាក់ព័ន្ធ ខិតខំរកដំណោះស្រាយឲ្យបានឆាប់រហ័សជូនពលរដ្ឋផងដែរ។
សូមបញ្ជាក់ថា អំណោយរបស់ដែល ឯកឧត្ដម ចាន់ សារ៉ាន់ បាននាំ ប្រេងចំនួន ១៥០០ លីត្រ ជាអំណោយរបស់ឯកឧត្តម ម៉ឹង សំផន មកប្រគល់ជួន គណបក្សស្រុកចន្រ្ទា ដើម្បីចែកជួនដល់គណបក្សឃុំទាំង៦ក្នុងស្រុកចន្រ្ទា ក្នុងនោះ១ ឃុំទទូលបានសាំង ២០០ លីត្រ និង បាននាំថវិការបស់ឯកឧត្តម អៀង ផលលាភ ជាប្រធានកិត្តិយសក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំសំរោង ចំនួន ៥,០០០,០០០ រៀល ជួនដល់គណបក្សប្រជាជនកម្ពុជាឃុំសំរោង និងថវិកា របស់ឯកឧត្តម ម៉ឺង កុម្ភៈ ជាអនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំសំរោង ចំនួន ៥,០០០,០០០ រៀល មកប្រគល់ជួនគណបក្សប្រជាជនកម្ពុជាឃុំសំរោង ព្រមទាំងថវិកាចំនួន ៥,៥៥០,០០០ រៀល ជាថវិកាផ្ទាល់របស់ ឯកឧត្តម ចាន់ សារ៉ាន ដើម្បីយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តខាងមុខ៕