សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសជូនថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សដទៃ ពាក់ព័ន្ធការបង្រៀនគូសសន្លឹកឆ្នោត
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសជូនថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សដទៃ ពាក់ព័ន្ធការបង្រៀនគូសសន្លឹកឆ្នោត, នេះបើយោងតាមសារពិសេសរបស់សម្តេច នៅយប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣។
សម្តេចតេជោបានបទបញ្ជាក្រោយពីមានជនមួយចំនួនបានបន្លំខ្លួនជាសមាជិកបក្សប្រជាជនកម្ពុជាពន្យល់ពលរដ្ឋឱ្យគូសន្លឹកឆ្នោតសញ្ញាធីក១ ឬ២ ឬសរសេរជាលេខ ដើម្បីបង្ហាញពីការពេញចិត្តគណបក្សប្រជាជនកម្ពុជា។ ក្នុងនោះក៏មានជនមួយចំនួនបង្រៀនពលរដ្ឋគូសសន្លឹកឆ្នោតមិនបានការតាមអនឡាញទៀតផង។
សម្តេចតេជោបានចេញសារសំឡេងទាំងយប់ដោយបញ្ជាឲ្យក្រសួងប្រៃសណីយ៍ស្រាវជ្រាវ និងចាប់ឱ្យបាននូវជនដែលបន្លំខ្លួននេះជាបន្ទាន់។ សម្តេចតេជោអះអាងថា មិនមានការអត់ឱនឲ្យជនទុច្ចរិតនេះឡើយ។
សម្តេចតេជោថ្លែងថា៖«យើងចាប់ឱ្យបានអ្នកដែលតាំងខ្លួនជាគណបក្សប្រជាជន ជាអ្នកគាំទ្រគណបក្សប្រជាជនដែលទៅបង្រៀនប្រជាជនឲ្យគូសសន្លឹកឆ្នោតខុស»។
សម្តេចតេជោ បានស្នើឲ្យបណ្តាគណបក្សនយោបាយនីមួយៗរួមគ្នាណែនាំពលរដ្ឋឲ្យគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ៕