
ទឹកជំនន់ និងបំណាក់ដី ផ្តាច់ជីវិតមនុស្សយ៉ាងហោច២៥នាក់ នៅភាគនិរតីប្រទេសឥណ្ឌា
ញូដេលី ៖ អាជ្ញាធរឥណ្ឌានៅថ្ងៃចន្ទនេះ បានរាយការណ៍ឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ២៥នាក់បានស្លាប់ បន្ទាប់ពីគ្រោះរអិលបាក់ដី និងគ្រោះទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារភាគនិរតីប្រទេសឥណ្ឌា។ កុមារប្រាំនាក់ស្ថិតក្នុងចំណោមអ្នកស្លាប់។
មានការភ័យខ្លាចថា ចំនួនអ្នកស្លាប់អាចកើនឡើងបន្ថែមទៀតដោយសារមនុស្សជាច្រើនកំពុងបាត់ខ្លួន ខណៈដែលផ្ទះជាច្រើនខ្នាងត្រូវបានទឹកហូរគួច ហើយមនុស្សបានជាប់នៅក្នុងស្រុក Kottayam ក្នុងរដ្ឋ Kerala។ ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃនៅរដ្ឋ Kerala បានបណ្តាលឱ្យមានបំណាក់ដីយ៉ាងធ្ងន់ធ្ងរ ហើយយោធាឥណ្ឌាបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនេះដែរ។
មន្ត្រីបាននិយាយថា ឧទ្ធម្ភាគចក្រយោធាកំពុងត្រូវបានប្រើដើម្បីហោះហើរក្នុងការផ្គត់ផ្គង់និងបុគ្គលិកទៅកាន់តំបន់ដែលមានមនុស្សជាប់ក្រោមក្រោមគំនរបាក់បែក បន្ទាប់ពីការបាក់ដី៕