ឯកឧត្តម ឈា សុខុម នាំយកទៀនព្រះវស្សាប្រគេន ដល់ព្រះសង្ឃគង់ចាំវស្សា ចំនួន២វត្ត នៅស្រុកចន្ទ្រា

អត្ថបទ៖ ភក្តី

ខេត្តស្វាយរៀង៖ នៅថ្ងៃ ចន្ទ ១៤ កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧  ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា  ឆ្នាំ២០២៣ ឯកឧត្តម ឯកឧត្តម ឈា សុខុម អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានឃុំព្រៃគគីរតំណាងឯកឧត្តម ឡុង តារា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានឃុំព្រៃគគីរ  លោក ធឿន រដ្ឋា អភិបាលរងស្រុកចន្ទ្រាបានប្រគេន ទៀនព្រះវស្សាដល់ព្រះសង្ឃគង់ចាំវស្សា ចំនួន២វត្ត គឺវត្តព្រៃគគីរដួច និងវត្តសុវណ្ណសាមគ្គីរង្សី ហៅ កោះគោ ក្នុងឃុំព្រៃគគីរស្រុកចន្ទ្រា។

ពិធីនេះផងដែរមានការអញ្ជើញចូលរួមពីក្រុមការងារ  ថ្នាក់ស្រុក លោក លោកស្រីមេឃុំ ក្រុមប្រឹក្សាឃុំ លោកនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មេភូមិ   លោកគ្រូ អាចារ្យ និងប្រជាពលរដ្ឋជាច្រើននាក់។

ឯកឧត្តម ឈា សុខុម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ ឯកឧត្តម ឡុង តារា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានឃុំព្រៃគគីរឯកឧត្តម ម៉ឹង សំផន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ស្រុក ចន្រ្ទា ជូនដល់ព្រះសង្ឃ លោកយាយលោកតានិងបងប្អូនប្រជាពលរដ្ឋនៅឃុំព្រៃគគីរ ។

ឯកឧត្ដមបានបន្តទៀតថា៖ពិធីនេះអាចប្រព្រឹត្តទៅបាន ដោយសាតែប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍនិងមានការរីកចម្រើនលើគ្រប់វិស័យក្នុងនោះវិស័យព្រះពុទ្ធសាសនាក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។

ឯកឧត្តម ឈា សុខុម ក៏បានលើកអំពីព្រឹត្តិការណ៍ក្នុងប្រទេសកម្ពុជាយើងដែលនាពេលកន្លងទៅថ្មីៗនេះ មានការបោះឆ្នោ តជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ហើយខេត្តស្វាយរៀងរបស់យើងក៏ទទួលបានសំឡេងគាំទ្រយ៉ាងច្រើនលើសលុបធ្វើឲ្យគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀងឈ្នះដាច់លើគណបក្សផ្សេងទៀត។

ឯកឧត្តម  ឈា សុខុម ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានបោះឆ្នោតជួនគណបក្សប្រជាជនកម្ពុជាហើយក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋបន្តការគាំទ្រថែមទៀតដើម្បីប្រទេសជាតិមានការរីកចំរើននិងមានការអភិវឌ្ឍន៍បន្តទៅមុខទៀត។ ទេយ្យទានគ្រឿងឧបភោគបរិភោគដែលឯកឧត្តមយកមកវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន២វត្ត នៅ  គឺវត្តព្រៃគគីរដួច និងវត្តសុវណ្ណសាមគ្គីរង្សី ហៅ កោះគោ ក្នុងឃុំព្រៃគគីរស្រុកចន្ទ្រា ដែលជាទំនៀមទម្លាប់ នៅក្នុងព្រះពុទ្ធសាសនាដែលព្រះពុទ្ធព្រះអង្គបានបញ្ញាតិទុកមកដើម្បីឲ្យព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងការរៀនសូត្រ ធ្វើសិល៌ សម្មាធិ នៅក្នុងវត្តអារាមនីមួយៗ ជាប្រយោជន៏ដល់ពុទ្ធបរិស័ទចំណុះជើងវត្ត ។

ឯកឧត្ដមក៏បានបន្តណែនាំបងប្អូនប្រជាពលរដ្ឋ ឲ្យអប់រំកូនចៅកុំអោយទៅលេងនៅជិតមាត់ទឹកដែលជ្រៅ អាចលង់ស្លាប់បាន និងណែនាំកូនចៅជៀសឲ្យឆ្ងាយការប្រើប្រាស់គ្រឿងញៀន ពេលធ្វើដំណើរចូលរួមចូលរួមគោរពច្បាប់ទាំងអស់គ្នា។

សម្ភារៈដែលត្រូវប្រគេនព្រះសង្ឃ ក្នុង១វត្តទទួលបាន៖  អង្ករ ២០០គីឡូ ធូប ២ដុំទៀន១គួរ តែ២កញ្ចប់់ធំ ប្រេងកាត១កានទឹកក្រូច៣កេស ទឹកដោះគោ១០ កំប៉ុង ទឹកសុទ្ធ៤កេស ទឹកត្រី០៣យួ ទឹកស៊ីអ៊ីវ០៣យួ ត្រីខ ០៣យួរ មី៤កេសស្ករស៥គីឡូ ប៊ីចេង៣គីឡូ ខ្ទឹមស២គីឡូត្រីងៀត៣ គីឡូ ម្រិច០.៥ គីឡូ អំពិល ៣គីឡូថវិកា កសាងវត្ត ២ ០០.០០០ រៀលថវិកាប្រគេនព្រះសង្ឃ៤អង្គក្នុង១អង្គ ៥០.០០០ រៀល ជូនតាអាចារ្យ ១០នាក់ ក្នុង១នាក់១០.០០០ រៀលសរុបថវិកា ២.៣០០.០០០ រៀល ក្នុងនោះដែរ លោកធឿន រដ្ឋា អភិបាលរងស្រុក រួមនិងក្រុមការងារថ្នាក់ស្រុកចុះជួយឃុំ ប្រគេនសម្ភារៈបន្ថែមក្នុង១វត្ត ទទួលបាន អង្ករ ២៥គីឡូ មី៤កេស ទឹកសុទ្ធ ២កេស ទឹកស៊ីអ៊ីវ ១ យួ ថវិកាប្រគេនព្រះសង្ឃ៤ អង្គ ក្នុង១អង្គ៥០.០០០ រៀល ឧបត្ថម្ភ  ទូរទស្សន៍១០០.០០០ រៀល សរុប ថវិកា១.០០០.០០០ រៀល សរុបថវិការចំណាយទាំងអស់៣.៣០០.០០០ រៀល ៕