
កម្ពុជាសម្រេចការចាក់វ៉ាក់សាំងកូវីដ-១៩ បាន៩៩,៥៤% ធៀបប្រជាជនគោលដៅ១០លាននាក់
ថ្ងៃចេញផ្សាយៈ ខែតុលា 19, 2021
ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា មាន ៩៩,៥៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩០,៣៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៩៩,០៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។ នេះបើយោងតាមរបាយការណ៍ក្រសួងសុខាភិបាល៕