ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២០-២៦ ខែតុលា

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី២០-២៦ ខែតុលា ឆ្នាំ២០២១ ដោយបញ្ជាក់ថា ភាគខាងជើងនៃកម្ពុជា ទទួលរងនូវឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីចិត្ត រីឯភាគខាងត្បូងទទួលឥទ្ធិពល ពីជ្រលងសម្ពាធទាបឥណ្ឌា ដែលនឹងបណ្តាលឲ្យមានភ្លៀងធ្លាក់ ពីកម្រិតខ្សោយ ទៅបង្គួរ៕

សូមអានសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹកដូចខាងក្រោម ៖