
ជណ្ដើរនៅប្រាសាទបន្ទាយសំរ៉ែត្រូវជួសជុល និងកែលម្អឡើងវិញ
ថ្ងៃចេញផ្សាយៈ ខែសីហា 31, 2023
ខេត្តសៀមរាប៖ ថ្មីៗនេះ ក្រុមការងារពិនិត្យសម្បទាទេសចរណ៍ (TSC) ក្នុងតំបន់អង្គរនៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ និងវប្បធម៌ បានជួសជុលជណ្ដើរមួយកន្លែងនៅប្រាសាទបន្ទាយសំរ៉ែ។ លោក ប៊ូ ផានេត នៃក្រុមការងារ TSC បានឱ្យថា ជណ្ដើរដែលបានដំឡើងថ្មីនេះមានទំហំបណ្ដោយ ៤.៥០X១.៥០ម៉ែត្រ ស្ថិតនៅចំណុចវាលស្មៅខាងក្នុងប្រាសាទមុខកំពែងទី២ នៃប្រាសាទបន្ទាយសំរ៉ែ។
លោក ប៊ូ ផានេត បានបញ្ជាក់ថា គោលបំណងនៃការរៀបចំខាងលើនេះ ដើម្បីការពារគ្រោះថ្នាក់ផ្សេងៗ សម្រួលភ្ញៀវដើរទស្សនា ខណៈជណ្ដើរចាស់មានសភាពរង្គឺ ពុកផុយ និងមានភាពរអិលផងដែរនារដូវវស្សានេះ៕