
ចំណាប់អារម្មណ៍គ្រូបង្វឹកកម្ពុជា ក្នុងការប្រកួតជម្រុះ AFC U-23
ភ្នំពេញ ៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២៣ឆ្នាំកម្ពុជា នឹងការប្រកួតវគ្គជម្រុះពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022 Qualifiers ពូល K នាចុងសប្ដាហ៍នេះហើយនៅប្រទេសជប៉ុន។នេះបើយោងតាមប្រភពពីផេក Marin Football Talk។
យ៉ាងណាមិញមុនការប្រកួតឈានដល់នៅចុងសប្ដាហ៍នេះ គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Ryu Hirose បានបង្ហាញចំណាប់ងារម្មណ៍ថា យើងបាននាំយកកីឡាករក្មេងៗមួយចំនួន ដើម្បីឲ្យពួកគេអាចទទួលបានបទពិសោធន៍អន្តរជាតិ។
សូមជម្រាបថា ការប្រកួតនេះ U23 កម្ពុជា នឹងត្រូវប៉ះ ហុងកុង នៅថ្ងៃទី ២៣ និងការប្រកួតបន្ទាប់ប៉ះ ជប៉ុន នៅថ្ងៃ២៦ ខែតុលា ២០២១ វេលាម៉ោង ១១ ព្រឹកម៉ោងនៅកម្ពុជាដូចគ្នានា កីឡដ្ឋាន J-Village ដើម្បីកាត់ក្ដីថាក្រុមណានឹងឡើងទៅវគ្គបន្តពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022៕