
គោព្រៃកម្ពុជាវាយបកស្មើក្រុមហុងកុង ក្នុងជំនួបមិត្តភាពអន្តរជាតិ
ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា តាមវាយបកស្មើ ១-១ ទល់ក្រុមហុងកុង ក្នុងជំនួបមិត្តភាពអន្តរជាតិ ហើយវាបានក្លាយជាការប្រកួតលើកទី៩ រវាងក្រុមទាំង២ ដែលការព្យាយាមរបស់កម្ពុជា នៅតែមិនបានសម្រេច ជាមួយការប្រកួតធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក។
សម្រាប់ការប្រកួតរបស់ក្រុមទាំងពីរ ឃើញថាចូលតង់ទី១ ក្រុមភ្ញៀវហុងកុង បាននាំមុខមុន ១គ្រាប់ ដោយកីឡាករ EVERTON CAMARGO លេខ ១១។ ខណៈឈានចូលដល់តង់ទី២ ខាងម្ចាស់ផ្ទះ គោព្រៃកម្ពុជា បានព្យាយាមវាយបកយ៉ាងស្វិតស្វាញតាមបានស្មើមកវិញ ដោយកីឡាករ ស៊ិន សូផាណាត ម្ចាស់ពាក់លេខ២០។
សូមបញ្ជាក់ថា ក្រុមគោព្រៃកម្ពុជា និងត្រូវបន្តជួបក្រុមម៉ាកាវ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ លើកទី២ នាថ្ងៃទី១១ ខែកញ្ញាខាងមុខនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាវេលាម៉ោង១៩៖០០នាទីយប់ ដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក៕