Man City រកលុយបានប្រមាណ ៣០០លានដុល្លារ ពីការលក់កីឡាករថ្នាលយុវជន
បរទេស៖ ចាប់តាំងពីឆ្នាំ២០១៧មក ក្លឹប Manchester City រកលុយបានប្រហែល ៣២៤លានដុល្លារអាមេរិក ដោយគ្រាន់តែលក់កីឡាករថ្នាលយុវជន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Goal។
តាមពិតទៅ ក្លឹបមួយនេះទើបតែមានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលថ្នាលយុវជនកម្រិតស្តង់ដារពិភពលោកនៅក្នុងឆ្នាំ២០១៤ ដោយកាលនោះ Man City ចំណាយលុយប្រមាណជិត ២៥០លានដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌលនេះ។
ការរីកចម្រើននៃកម្លាំងយុវជនរបស់ក្លឹប Man City ត្រូវបានបង្កើនឡើង នៅពេលដែលលោក Pep Guardiola ឡើងមកកាន់តំណែងជាអ្នកចាត់ការនៅឆ្នាំ២០១៦។ លោក Gaurdiola ត្រូវបានគេស្គាល់ថា ចូលចិត្តប្រើកីឡាករក្មេងៗ ជាពិសេសអំឡុងពេលដែលលោកកាន់នៅក្លឹប Barcelona។
ក្នុងករណី Man City នេះវិញ លោក Guardiola បានបណ្ដុះគ្រាប់ពូជបានច្រើនណាស់ ដោយគេសង្កេតឃើញមានកីឡាករថ្នាល Man City មួយចំនួនបានចូលក្រុមធំ។ កីឡាករទាំងនោះមានដូចជា ខ្សែបម្រើ Phil Foden ជាដើម៕