យប់​នេះ! កម្ពុជាបន្ត​ជួបម៉ុង​ហ្គោ​លី នៃ​វគ្គ​ជម្រុះ​ជើងឯក​យុវជន​អាស៊ី AFC U23

ភ្នំពេញ៖ នៅវេលា​ម៉ោង​៨៖០០​នាទី​យប់​នេះ ក្រុមបាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម ២៣​ឆ្នាំ​កម្ពុជា នឹង​បន្ត​ជួប​ក្រុម​ម៉ុង​ហ្គោ​លី ក្នុងជំនួប​ទី​២​ពូ​ល J នៃ​វគ្គ​ជម្រុះ​ជើងឯក​យុវជន​អាស៊ី AFC U23 Asian Cup Qatar 2024 ដែល​ការប្រកួត​ធ្វើ​នៅ​កីឡដ្ឋាន Prince Sultan Bin Abdulaziz Sports City ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត​។​

​សម្រាប់​ជំនួប​ទី​១ ក្រុម U23 កម្ពុជា ធ្វើបាន​ត្រឹម​ស្មើ​ជាមួយ​លី​បង់ ក្នុង​លទ្ធផល ១-១ ខណៈ​ក្រុម​ម៉ុង​ហ្គោ​លី ប្រកួត​ចាញ់​ក្រុម​ម្ចាស់ផ្ទះ​អារ៉ាប់​ប៊ី​សា​អូឌីត ដោយ​លទ្ធផល ៣-០ ។ តាមរយៈ​លទ្ធផល​នេះ​ធ្វើ​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ​អារ៉ាប់​ប៊ី​សា​អូឌីត ឈរ​លេខ​ពូ​ល J ជា​បណ្ដោះអាសន្ន​ក្រោយ​ឆ្លងកាត់​១​ប្រកួត​មាន​៣​ពិន្ទុ ស្របពេល​កម្ពុជា ឈរ​លេខ​៣ ពីក្រោម​លី​បង់​។

​បញ្ជាក់​ផង​ថា ក្រុម​ជម្រើសជាតិ U23 កម្ពុជា ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​គ្រូបង្វឹក​ជនជាតិ​ជប៉ុន លោក Gyotoku Koji នឹង​បន្ត​ប្រកួត​បញ្ចប់​ពូ​ល​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​អារ៉ាប់​ប៊ី​សា​អូឌីត នា​ថ្ងៃទី​១២ ខែកញ្ញា​ខាងមុខ​៕