យប់​នេះ! កម្ពុជា បន្តប៉ះ​ម៉ា​កាវ ក្នុងជំនួប​មិត្តភាព​​អំឡុង​ថ្ងៃ FIFA Day

ភ្នំពេញ​៖ វេលា​ម៉ោង ៧៖០០ នាទី​យប់​នេះ​ ក្រុម​ជម្រើសជាតិ​កម្ពុជា នឹង​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ ទទួល​ស្វា​គម​ន៏​ក្រុម​ភ្ញៀវ មកពី​ម៉ា​កាវ ក្នុងការ​ប្រកួត​មិត្តភាព​អំឡុង​ថ្ងៃ FIFA Day ។​

ទាំង​ក្រុម​កម្ពុជា និង​ម៉ា​កាវ មាន​ភារៈកិច្ច​សំខាន់ ដូចគ្នា​ដែរ នៅ​ចុង​ឆ្នាំនេះ ដោយ​កម្ពុជា ត្រូវ​ប្រកួត វគ្គ​ជម្រុះ​បឋម នៃ​ពានរង្វាន់​បាល់ទាត់​ពិភពលោក FIFA World Cup 2026 ដោយ​ប៉ះ​ក្រុម​ប៉ា​គី​ស្ថាន ខណៈ​ហុងកុង ត្រូវ​ប៉ះ​ក្រុម​មី​យ៉ាន់​ម៉ា​។​

​សូមជម្រាបថា កម្ពុជាបាន​ប្រកួត​ស្មើ​ជាមួយ​ហុងកុង ដោយ​លទ្ធផល ១-១​កាលពី​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២៣ កន្លងទៅ ក្នុងការ​ប្រកួត​មិត្តភាព​អន្តជាតិ​៕