កម្ពុជា យកឈ្នះម៉ាកាវ ៤-០ ក្នុងជំនួបមិត្តភាពអន្តរជាតិ 

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិគោព្រៃកម្ពុជា បានយកឈ្នះក្រុមម៉ាកាវ ក្នុងលទ្ធផល ៤-០ នៃការប្រកួតមិត្តភាពអន្ដរជាតិ ដែលខ្សែប្រយុទ្ធពាក់លេខ៩ សៀង ចាន្ធា រកបាន ២គ្រាប់ម្នាក់ឯង ក្នុងការប្រកួតបង្កើនបច្ចេកទេសត្រៀមប្រជែងវគ្គជម្រុះពានរង្វាន់ពិភពលោក FIFA World Cup 2026 នាខែក្រោយក្នុងជុំទី១។

បញ្ជាក់ផងថា សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិលើកទី២ គឺជាការត្រៀមខ្លួនរបស់ក្រុមជម្រើសជាតិកម្ពុជា ដើម្បីចូលរួមការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ជុំទី១ (2026 FIFA World Cup Asian Qualifiers) ជាមួយក្រុមជម្រើសជាតិប៉ាគីស្ថាន នាខែក្រោយ ពោលគឺជើងទី១ កម្ពុត្រូវបើកទ្វារផ្ទះទទួលប៉ាគីស្ថាន នាថ្ងៃទី១២ ខែតុលា និងជើងទី២ កម្ពុជា ត្រូវជួបប៉ាគីស្ថាន ក្រៅដី នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ខាងមុខ៕