
អាល្លឺម៉ង់បណ្តេញគ្រូជម្រើសជាតិចេញតំណែង ក្រោយចាញ់ជប៉ុនក្នុងជំនួបមិត្តភាព
ថ្ងៃចេញផ្សាយៈ ខែកញ្ញា 12, 2023
ប្រភព៖ BBC
បរទេស៖ សមាគមបាល់ទាត់អាល្លឺម៉ង់បានបញ្ចប់តួនាទីលោក Hansi Flick ពីគ្រូជម្រើសជាតិបាល់ទាត់បុរស ក្រោយពេលដែលលោកដឹកនាំអាល្លឺម៉ង់ចាញ់ក្រុមជម្រើសជាតិជប៉ុនក្នុងលទ្ធផល ៤-១ នៅប្រកួតមិត្តភាព។
នេះជាលើកទី១ហើយ ដែលអាល្លឺម៉ង់បណ្ដេញគ្រូរបស់ខ្លួនចេញចាប់តាំងពីឆ្នាំ១៩២៦។
លោក Flick បានឡើងដឹកអាល្លឺម៉ង់តាំងពីឆ្នាំ២០២១ ក្រោយពេលដែលលោក Joachim Low លាលែងកាលពីឆ្នាំ២០២១។ ចាប់តាំងពីពេលនោះមក លោកដឹកឈ្នះ ១២ប្រកួត ក្នុងចំណោម ២៥ប្រកួតសរុប ដោយ ៥ប្រកួតចុងក្រោយ ចាញ់ ៤ដងទៅហើយ។
អតីតគ្រូ Bayern Munich រូបនេះនឹងត្រូវជំនួសតំណែងបណ្ដោះអាសន្នដោយ លោក Rudi Voller អតីតខ្សែប្រយុទ្ធអាល្លឺម៉ង់ ហើយអតីតគ្រូអាល្លឺម៉ង់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៤៕