De Brune បដិសេធ​សំណើ​ក្លឹប​ជាច្រើន​នៅ​លី​គ​កំពូល​អារ៉ាប៊ីសាអ៊ូឌីត​

បរទេស ៖ ខ្សែបម្រើ Kevin De Bruyne សុខចិត្ត​នៅ​បន្ត​លេង​នៅ​ក្លឹប Manchester City ដោយ​បដិសេធ​សំណើ​ក្លឹប​ជាច្រើន​នៅ​លី​គ​កំពូល​អារ៉ាប៊ីសាអ៊ូឌីត​។​

​ក្លឹប​នៅ​អារ៉ាប៊ីសាអ៊ូឌីត​ជាច្រើន​បានមក​ទាក់ទង​ចង់បាន​កីឡាករ​នេះ​ពី Man City ក្រោយ​ការប្រកួត UEFA Champions League ត្រូវបាន​បញ្ចប់​កាលពី​រដូវ​កាល​ឆ្នាំ​២០២២/២៣​កន្លងទៅនេះ​។ ប៉ុន្តែ De Bruyne បានបញ្ជាក់​ចម្លើយ​ច្បាស់លាស់ ដោយ​ធ្វើ​បដិសេធ​ព្រោះ​គេ​ពេញចិត្ត និង​ខិតខំ​ប្រកួតប្រជែង​យកពាន​ជាច្រើន​ទៀត​មក​ឲ្យ Man City ។​

​កីឡាករ​អង់គ្លេស​ខាងលើនេះ​នៅមាន​កុងត្រា​ជាមួយ Man City រហូតដល់​ឆ្នាំ​២០២៥ ដោយ​គេ​ជា​កីឡាករ​ស្នូល​មួយរូប​របស់​ក្លឹប​នេះ​៕