Pogba អាចជាប់ពន្ធនាគារ ៤ឆ្នាំ ក្រោយធ្វើតេស្តរកឃើញសារធាតុញៀន

បរទេស៖ Paul Pogba របស់​ក្លិប​សេះបង្កង់ Juventus ប្រឈមមុខ​ទៅនឹង​ការជាប់​ពន្ធនាគារ​ចាប់ពី ២​ទៅ​៤​ឆ្នាំ បន្ទាប់ពី​រកឃើញថា មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការប្រើប្រាស់​សារធាតុ​លើក​កម្លាំង​នាពេល​ថ្មីៗ​នេះ​។

ស្ថាប័ន​ប្រឆាំង​សារធាតុ​ញៀន​អ៉ី​តា​លី ហៅ​កាត់​ថា NADO បានបញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ថា Pogba មាន​កម្រិត​នៃ​សារធាតុ​តេ​ស្តូ​ស្តេ​រ៉ូ​ន​ឡើង​ខ្ពស់ ក្នុងការ​ធ្វើតេស្ត ក្រោយពេល​ប្រកួត​ដែល Juventus បាន​បំបាក់​គូប្រជែង Udinese ៣-០ ក្នុង​លី​គ Serie A កាលពី​ថ្ងៃទី​២០ ខែសីហា​កន្លងទៅ បើទោះបីជា​ខ្សែបម្រើ​វ័យ ៣០​ឆ្នាំ​ខាងលើនេះ មិនត្រូវ​បានដាក់​ឲ្យ​ចូល​លេង​ក៏ដោយ​។​

​ចំណែក Juventus ក៏បាន​ចេញ​ថ្លែងការណ៍​បញ្ជាក់​ពី​ការសម្រេច​ដក​បញ្ឈរជើង​កីឡាករ​អន្តរជាតិ​បារាំង Pogba ជា​បណ្តោះអាសន្ន​ដែរ ទៅតាម​សំណើ​របស់ NADO និង​អនុវត្តន៍​យ៉ាង​ខ្ជាប់ខ្ជួន​ផងដែរ​ពី​វិធាន​របស់​ស្ថាប័ន​នេះ​។​ ​អរ​ម៉ូ​ន តេ​ស្តូ​ស្តេ​រ៉ូ​ន (Testonsterone) ជា​សារធាតុ​ម្យ៉ាង ដែល​ជួយ​បង្កើន​កម្លាំង​ដល់​អត្ត​ព​លិ​ក គ្រា​ដែល Pogba មាន​រយៈពេល ៣​ថ្ងៃ ដើម្បី​តវ៉ា​ទៅនឹង​ការវិភាគ​លទ្ធផល​នៃ NADO ដែរ​៕