កូនប្រុស​លោក ចូ បៃដិន ​ប្រឈម​នឹង​ការចោទប្រកាន់​ចំនួន​បី​ក្នុងករណី​ប្រើប្រាស់​អាវុធ​

វ៉ាស៊ីនតោន៖ គណៈវិនិច្ឆ័យ​ធំ​របស់​សហព័ន្ធ​ក្នុង​រដ្ឋ Delaware បាន​ចោទប្រកាន់​លោក Hunter កូនប្រុស​របស់​ប្រធានាធិបតី​អាមេរិក Joe Biden ពីបទ​កាន់កាប់​កាំភ្លើង​ដោយ​ខុសច្បាប់ និង​និយាយ​កុហក​អំពី​ទម្លាប់​ប្រើប្រាស់​គ្រឿងញៀន​របស់គាត់ ដើម្បី​ទទួលបាន​អាវុធ​។ នេះ​បើ​យោងតាម​ការចោទប្រកាន់​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

លោក Biden បានធ្វើ​សេចក្តីថ្លែងការណ៍​ជា​លាយលក្ខណ៍អក្សរ​មិន​ពិត​និង​ប្រឌិត​ដោយ​ចេតនា ទៅកាន់​ឈ្មួញ​អាវុធ​ដែលមាន​អាជ្ញាប័ណ្ណ​ប្រើប្រាស់ កាលពី​ខែតុលា ឆ្នាំ ២០១៨ ដោយ​លោក​និយាយថា គាត់​មិនមែនជា​អ្នកញៀន​ថ្នាំ​តាម​ទម្រង់​នៃ​ការត្រួតពិនិត្យ​សាវតារ​ដែល​តម្រូវឱ្យ​ទិញ​កាំភ្លើង​នោះទេ​។ នេះ​បណ្តាលឱ្យ​គាត់​ទិញ​កាំភ្លើង Colt Cobra 38SPL ដោយ​ដឹងថា​ក្នុងនាម​ជា​អ្នកញៀន​ថ្នាំ​គាត់​មិនត្រូវ​បានអនុញ្ញាត​ឱ្យមាន​កាំភ្លើង​នោះទេ​។​

កាំភ្លើងខ្លី​ត្រូវបាន​បោះចោល​ទៅក្នុង​ធុងសំរាម​នៅ​ខាងក្រៅ​ហាង​លក់​គ្រឿងទេស Wilmington រដ្ឋ Delaware ដោយ Hallie Biden ភរិយា​របស់​បងប្រុស Beau របស់ Hunter ដែល​បាន​ក្លាយជា​គូស្នេហ៍​របស់ Hunter តាំងពី​ពេលនោះ​មក ដោយសារ​នាង​ខ្លាច​ថា​គាត់​នឹង​ប្រើ​ក​កាំភ្លើង​នោះ​។ លុះ​ពេល​នាង​ត្រឡប់​ទៅយក​កាំភ្លើង​វិញ ក៏​បាត់ទៅហើយ ។ សេវា​សម្ងាត់​អាមេរិក​ក៏​ត្រូវបាន​ចោទប្រកាន់ថា​បាន​ព្យាយាម​បិទបាំង​ឧប្បត្តិហេតុ​ទាំងអស់​ខាងលើនេះ​ផងដែរ​៕