រដ្ឋបាលខេត្តក្រចេះ បេីកកិច្ចប្រជុំស្ដីពីការងារកំណែទម្រង់វិមជ្ឈការនិងសហវិមជ្ឈការឆ្នាំ២០២៣

អត្ថបទ៖ ស៊ាន ច័ន្ទដា

ខេត្តក្រចេះ៖ លោក ដួង ពៅអភិបាលរង នៃគណៈអភិបាលខេត្តក្រចេះ តំណាង ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ  នាព្រឹកថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣  បានអញ្ជេីញដឹកនាំកិច្ចប្រជុំស្តីពីការងារកំណែទម្រង់ វិមជ្ឈការ និងសហវិមជ្ឈការ នៅថ្នាក់ក្រោមជាតិ ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត។

លោក ដួង ពៅ បានមានប្រសាសន៍ជំរុញ ពង្រឹងរចនាសម្ព័ន្ធរដ្ឋបាលនីមួយៗ និងខិតខំអនុវត្តឱ្យបាននូវស្មារតីកំណែទម្រង់របស់រាជរដ្ឋាភិបាលដំណាក់កាលទី៤ និងកំណែទម្រង់រដ្ឋបាលសារណៈ កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ កំណែទម្រង់សេដ្ឋកិច្ចហិរញ្ញវត្ថុ កំណែទម្រង់កងទ័ព។  ឈរលេីស្មារតីនៃ កំណែទម្រង់នៃឆន្ទៈ ដែលរាជរដ្ឋាភិបាលបានចេញ ក្នុងដំណេីរការដឹកនាំ ការពង្រឹងប្រព័ន្ធសន្តិសុខជាតិ ប្រព័ន្ធយុត្តិធម៌ជាតិប្រព័ន្ធ ហិរញ្ញវត្ថុរបស់ជាតិជាមួយនិង រដ្ឋបាលថ្នាក់ជាតិ ដែលក្នុងនោះ មានរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលសេនាធិការ អភិវឌ្ឍន៏សេដ្ឋកិច្ចសង្គម និងជាផ្នែកមួយក្នុងការជំរុញ ជំហ៊រ  ក្នុងការដឹកនាំស្ថាប័ន្នជាតិទាំងមូល។

លោក ដួង ពៅ បានបន្តថា ឈរលេីមូលដ្ឋាន យុទ្ធចតុកោណ ដំណាក់កាលទី៤  ដែលមានឆន្ទៈដាក់ឱ្យបន្តអនុវត្តន៍នូវស្មារតី ក្នុងស្ថាប័ន្នជាតិទាំងអស់ ដែលចែងក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់ទី៤ នៃរាជរដ្ឋាភិបាលនិតិ្តកាលទី៦។ នេះដំណាក់កាលទី៧ នៃរាជរដ្ឋាភិបាល និត្តិកាលទី៧ បានដាក់ចេញនូវយុត្តិសាស្រ្ត បញ្ចកោណ ដំណាក់កាលទី១ ដេីម្បីជាមូលដ្ឋានក្នុងការ បន្តអនុវត្តឱ្យជោគជ័យ នូវស្មារតីទាំងឡាយដែលបានចែង ។ លោក  ដួង ពៅ អភិបាលរងខេត្ត បានបន្ថែមថា  វិមជ្ឈការ គឺអ្វីៗ ដែលបានផ្ទេរ និងផ្តល់ ជូនដល់រដ្ឋបាល ថ្នាក់ក្រោមជាតិ យកមកអនុវត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។ ចំពោះសហវិមជ្ឈការ  គឺបានទទួលសិទ្ធិ ការផ្ទរ ការទទួលមុខងារ និងប្រតិភូកម្ម តាមរយៈលិខិតស្នាម របស់ស្ថាប័ន្នថ្នាក់ជាតិ ។

និតិវិធីបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយឈរលើគោលការណ៍នៃការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យ។ ការអនុវត្តកំណែទម្រង់នេះ រដ្ឋបាលថ្នាក់ក្រោមជាតិបានបំពេញតួនាទី និងការទទួលខុសត្រូវយ៉ាងសំខាន់ក្នុងការ អភិវឌ្ឍន៍ តាមស្ថានភាពជាក់ស្ដែងរបស់សង្គមជាតិ និងផ្អែកតាមគោលនយោបាយ អភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរហូតមកដល់បច្ចុប្បន្ន ។  ការកំណែទម្រង់នេះបាន អនុវត្តក្នុងដំណាក់កាលកាន់តែស៊ីជម្រៅ នឹងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈនានាដែលកំពុងមានការកើនឡើងយ៉ាងឆាប់រហ័ស ស្របពេលដែលស្ថានភាពសេដ្ឋកិច្ច និងសង្គមជាតិមានការរីកចម្រើនគួរជាទីមោទន ។

លោក ដួង ពៅ អភិបាលរង ខេត្តមានប្រសាសន៍បន្តថា កិច្ចប្រជុំនេះ មានគោលបំណងធ្វេីឱ្យប្រសេីរ នូវការគ្រប់គ្រង និងការផ្តល់សេវា អប់រំ ប្រកបដោយ ប្រសិទ្ធិភាព គុណភាព គណនេយ្យភាព តម្លាភាព បរិយាប័ន្ន និងសមធម៌សង្គម។ ក្នុងដំណាក់កាលដ៏សំខាន់នេះតម្រូវឲ្យក្រសួងស្ថាប័ននៅថ្នាក់ជាតិត្រូវផ្ទេរមុខងារ និងធនធានកាន់តែច្រើនឡើងបន្ថែមទៀតទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។ ហេីយទន្ទឹមនឹងនេះក៏តម្រូវឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបង្កើនការទទួលខុសត្រូវខ្ពស់ ឱ្យបានកាន់តែសកម្មបន្ថែមទៀតក្នុងការគ្រប់គ្រងការចាត់ចែង និងការអនុវត្តមុខងារដែលបានផ្ទេរឱ្យប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពស្របតាមគោលនយោបាយ លិខិតបទដ្ឋានកតិយុត្តនិង ច្បាប់ដែលបានចូលជាធរមាន៕