ការបង់ពន្ធរថយន្តសម្រាប់ឆ្នាំ២០២៣នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារបានចេញសេចក្តីជូនដំណឹងស្តីពីការរំលឹកលើការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៣ ដោយបញ្ជាក់ការបង់ពន្ធរថយន្តសម្រាប់ឆ្នាំ២០២៣ នឹង ត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ តាមសេចក្តីជូនដំណឹងបញ្ជាក់ថា ក្នុងករណីខកខានម្ចាស់រថយន្តនឹងត្រូវទទួលរងពន្ធបន្ថែមចំពោះការយឺតយ៉ាវ៕