រដ្ឋបាលខេត្តក្រចេះ ជូនដំណឹងដល់ប្រជាពលរដ្ឋឲ្យត្រៀមបង្កា ខណៈទឹកទន្លេមេគង្គហក់ឡើងដល់១៩.៩៥ម៉ែត្រ

អត្ថបទ៖ ស៊ាន ច័ន្ទដា

ខេត្តក្រចេះ៖ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ ដងព្រែកឲ្យមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់លើបញ្ហាទឹកជំនន់ ដោយសារតែស្ថានភាពទឹកនៅក្នុងខេត្តក្រចេះមានការហក់ឡើងដល់១៩.៩៥ម៉ែត្រ គិតត្រឹមថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

តាមការព្យាករណ៍ទឹកទន្លេមេគង្គនៅក្នុងខេត្តក្រចេះនៅថ្ងៃស្អែក នឹងមានការហក់ឡើងបន្តទៀត ហើយកម្ពស់ទឹកដែលត្រូវប្រកាសអាសន្ននៅក្នុងខេត្តក្រចេះគឺកម្ពស់២២ម៉ែត្រ។

ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេង ដែលអាចកើតឡើងដោយយថាហេតុ គណះកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយខេត្តសូមធ្វើការណៃនាំដល់បងប្អូនប្រជាពលរដ្ឋរស់ៅក្នុងខេត្តក្រចេះ ជាពិសេសគ្រួសារដែលរស់នៅជាប់ដងទន្លេមេគង្គ ព្រែក មេត្តាប្រុងប្រយត្ន័ឲ្យបានខ្ពស់ដូចខាងក្រោម៖