លទ្ធផលប្រជុំ ប្រាក់ឈ្នួលកម្មករលើកទី៥ ខណៈការដាក់តួលេខពីភាគីពាក់ព័ន្ធនៅតែបន្តខុសគ្នាដដែល

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាចរចាប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតផ្នែកវាយនភ័ណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៤ លើកទី៥ នាព្រឹកថ្ងៃ១៨ កញ្ញាបានបិទបញ្ចប់ហើយ ដោយលទ្ធផលនៃការដាក់តួលេខពីភាគីពាក់ព័ន្ធនៅតែបន្តខុសគ្នាដដែល។

ភាគីរដ្ឋាភិបាលកម្ពុជាបានបញ្ចេញតួលេខជាផ្លូវការ គឺចំនួន២០២ដុល្លារ ខណៈភាគីនិយោជកកំណត់ចំនួន ២០១,៥០ដុល្លារ ហើយភាគីសហជីព មានតួលេខចំនួន២ផ្សេងគ្នា គឺចំនួន២០៤ដុល្លារ និង ២១៣ដុល្លារ។

ចំពោះកិច្ចប្រជុំសម្រេចចុងក្រោយនឹងធ្វើឡើងនៅថ្ងៃទី២៨ កញ្ញា ខាងមុខនេះ៕